ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមអាណតិ្ត ៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែកុម្ភះ ឆ្នាំ ២០២៥

នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាជាតិគយរាជធានីភ្នំពេញ,
លោកស្រី ថៅ ខេមរិន្ទ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាង លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងកញ្ញា ហោ ឃី អនុប្រធានការិយាល័យថវិកា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមអាណតិ្ត ៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមអាណតិ្តទី៥ អមដោយឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធាន អនុប្រធានផ្នែក និងសមាជិក-សមាជិកាគណៈកម្មការប្រតិបត្តិរបស់សមាគម។
កិច្ចប្រជុំនេះមានគោលបំណងដូចខាងក្រោម៖
១. ត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់កណ្ដាល
២. ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ
៣. ពិនិត្យ និងពិភាក្សាទៅលើផែនការ យុទ្ធសាស្រ្ត និងចក្ខុវិស័យ អាណត្តិទី៥
៤. ត្រៀមរៀបចំរបាយការណ៏បូកសរុបការងារវឌ្ឍនភាពនិងរបាយការណ៏ហិរញ្ញវត្ថុឆ្នាំ២០២៤
៥. ផ្សេងៗ

ព័ត៌មានទាក់ទង